Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:
Category

ព័ត៌មាន

វេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានរៀបចំវេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន នៅសណ្ឋាគាញូវយ៉ក រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ៨៦នាក់ ស្រី៤៥។ កិច្ចសន្ទនានេះដែររៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសឲ្យអ្នកចូលរួមដែលកំពុងតែសិក្សានៅឧត្តមសិក្សានានា បានយល់ដឹងអំពីសិទ្ធិក្នុងការទទួលបាននូវកិច្ចគាំពារសង្គម លើកឡើងនូវបញ្ហា និងតម្រូវការចាំបាច់របស់ពួកគេទៅកាន់អ្នកពាក់ព័ន្ធ ជាពិសេសក្រសួងសាម៉ីដែលត្រូវទទួលខុសត្រូវផ្នែកនេះផ្ទាល់តែម្តងតាមរយៈមន្ត្រីជំនាញដែលជាវាគ្មិននៅក្នងកម្មវិធី ដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការពាំនាំនូវតម្រូវការរបស់យុវជនទាំងនេះទៅដល់ថ្នាក់ដឹកនាំ និងទាមទារឱ្យរដ្ឋាភិបាលបំពេញនូវចន្លោះខ្វះខាតនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលពួកគេមិនត្រូវបានរាប់បញ្ចូល ដោយសង្ឃឹមថានឹងទទួលបាននូវដំណោះស្រាយដ៏សមស្របមួយសម្រាប់យុវជន។ កម្មវិធីវិនិយោគយុវជនដើម្បីការងារ...
Read More

កិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”

នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន បានរៀបចំកិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”។ វេទិការណ៍នេះដែរគឺជាការរៀបចំអោយមានការជួបគ្នារវាងអ្នកទទួលខុសត្រូវ នឹងតួរនាទីរបស់យុវជនក្នុងការបញ្ជ្រៀបនូវចំនេះដឹងផ្សេងៗទាក់ទងជាមួយនឹងសិទ្ធទទួលបានការងារ និងគន្លឹះនៃការចៀសវាងពីការរំលោភសិទ្ធិ ពីសំណាកនិយោជក(ថៅកែ)ក្នុងពេលបំពេញការងារ។ នៅក្នុងវេទិការនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាកវាគ្មិនសំខានៗដូចជា៖ លោក តាន់ វិសាល ៖ អ្នកសម្របសម្រួលកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ Oxfam អ្នកស្រី៖ អ៊ូ ទេពផល្លីន៖ ប្រធាន...
Read More

វេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century)

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅពឹ្រកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បាន រៀបចំវេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century) នៅ សាលាអន្តរជាតិអន្តរទ្វីប អាមេរិកាំង (AIS) ដោយមានព្រះសង្ឃ និងយុវជនប្រមាណ៣០០ អង្គ/នាក់ចូលរួម ។...
Read More

YRDPរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលភាសារអេអាយអាយ (AII)ដោយមានអ្នកចូលរួមសរុបចំនួន ១៨៨នាក់ ក្នុងនោះមានស្រីចំនួន ៩៩នាក់មកពីខេត្តបាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។ វេទិកានេះធ្វើទ្បើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជនក្នុងការឈ្វេងយល់ពីការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយក្នុងសង្គម និងឥទ្ធិពលនយោបាយទៅលើយុវជន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនរបស់ពួកគេក្នុងទីផ្សារការងារ ។ កម្មវិធីនេះក៏មានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយសចំនួនបីរូបផងដែរ...
Read More

YRDP រៀបចំកម្មវិធីដាំដើមឈើនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ កម្រោងចលនាយុវជនសម្រាប់និរន្តរភាពបរិស្ថាន នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានរៀបចំកម្មវិធីសាលាបៃតង ក្រោមប្រធានបទ “សាលារៀនស្អាត បរិស្ថានបៃតង” ក្នុងវិទ្យាល័យហ៊ុនសែនបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានគោលបំណង លើកកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងជម្រុញអោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងការកាត់បន្ថយហេតុនៃការប្រែប្រួលអាកាសធាតុ និងធ្វើអោយបរិស្ថានសាលាស្អាត និងមានព័ណ៌បៃតង។​ លោកគ្រូ...
Read More

YRDP បើកវគ្គបណ្តុះបណ្តាលពីគេហទំព័រសម្លេងយុវជននៅខេត្តបាត់ដំបង

កម្មវិធីទំនាក់ទំនង និងបោះពុម្ពផ្សាយ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់គេហទំព័រ សម្លេងយុវជននៅទីរួមខេត្តបាត់ដំបង ដោយមានយុវជន និងព្រះសង្ឃ ២៤នាក់អង្គចូលរួម ។ គោល បំណងនៃវគ្គបណ្តុះបណ្តាលនេះគឺពង្រឹងសមត្ថភាពយុវជនក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ ទំនងសង្គមដោយសុវត្ថិភាពនិងមានការទទួលខុសត្រូវដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គមដែលពួកគេកំពុងជួបប្រទះ ។
គេហទំព័រសម្លេងយុវជន (www.yvkhmer.org) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់យុវ ជនក្នុងការលើកឡើង និងជជែកពីបញ្ហាដែលពួកគេបានជួបប្រទះ ព្រមទាំងកំណត់ពីបញ្ហា...
Read More

គម្រោងគំនិតផ្តួចផ្តើមរបស់យុវជនសម្រាប់សកម្មភាពនយោបាយ និងសង្គម

គម្រោងគំនិតផ្តួចផ្តើមរបស់យុវជនសម្រាប់សកម្មភាពនយោបាយ និងសង្គម នៃកម្មវិធីលើកកំពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ធ្វើបទបង្ហាញដល់យុវជនពីនីតិវិធី គោលការណ៍ និងរបៀបចងក្រងក្រុមក្លឹបយុវជនស្ម័គ្រចិត្ត ។  

ពិភាក្សាអំពីការបង្កើតក្រុមការងារស្ម័គ្រចិត្ត

ព្រះសង្ឃ និងយុវជន៣៩អង្គ នាក់ (ស្រ្តី១៨នាក់)នៅខេត្តបាត់តំបងបានចូលរួមពិភាក្សាអំពីការបង្កើតក្រុមការងារស្ម័គ្រចិត្តសម្រាប់ចូលរួមចំណែកអភិវឌ្ឍសហគមន៍។ កិច្ចពិភាក្សានេះមានគោលបំណងបង្កើនការយល់ដឹងដល់យុវជន លើមូលដ្ឋានគ្រឹះសម្រាប់ការចងក្រងក្រុមក្លឹបស្ម័គ្រចិត្ត ដើម្បីឱ្យពួកគេមានមានសត្ថភាពគ្រប់គ្រងនិងដំណើរការការងារគម្រោងរបស់ក្រុមប្រកបដោយប្រសិទ្ធិភាព។ ២៧-៣០ តុលា ២០១៨
Sticky Post

កិច្ចសន្ទនាយុវជនមួយស្តីពី “អត្ថន័យនៃថ្ងៃ៧មករា”

អង្គការកម្មវីធីអភិវឌ្ឍធនធានយុវជន បានរៀបចំកិច្ចសន្ទនាយុវជនមួយស្តីពី​“អត្ថន័យនៃថ្ងៃ៧មករា” នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៧:៣0 ព្រឹក ដល់ ១១:៣០ ព្រឹក នៅ Le Grand Palais Boutique Hotel ដោយមានអ្នកចូលរួមចំនួន ២៩ នាក់ ស្រីចំនួន​១៥។  យើងក៏មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន២រួបគឺ...
Read More

ការការពារសុវត្តិភាពនៅលើបណ្តាញអ៊ិធើណិត

យុវជន២៣នាក់ (ស្រី១៧)មកពីស្រុកផ្សេងៗគ្នានៃខេត្តកំពុងចាមបានចូលពិភាក្សាគ្នាអំពីសុវត្តិភាពនៃការប្រើប្រព័ន្ធទំនាក់ទំនងសង្គម និងអុីម៉េលជាមួយអ្នកជំនាញ។