Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:
EYEs Program

កម្មវិធីពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម (EYES) ជួយឱ្យយុវជនមានសមត្ថភាពប្រើប្រាស់​សិទ្ធិពលរដ្ឋ និងនយោបាយ​របស់​ខ្លួនក្នុងភាពជាពលរដ្ឋដែលមានការទទួលខុសត្រូវ។ ដើម្បីសម្រេចគោលបំណងនេះ យុវជន​ចាំបាច់​​ត្រូវ​ចូល​រួម​រៀនសូត្រ​ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងគម្រោងសំខាន់ពីរគឺ គម្រោងការអប់រំសិទ្ធិពលរដ្ឋ និង​នយោបាយ​សម្រាប់យុវជន (CPREY) និងគម្រោង ការចូលរួម​របស់យុវជនក្នុងការកសាងសន្តិភាព និង​ការផ្សះផ្សាសម្រាប់ យុវជន (PBREY)។ តាមរយៈ​សកម្មភាព​នានា​របស់គម្រោងទាំងពីរ យុវជនបាន​រៀនសូត្រ​ជាច្រើន​អំពីតថភាពពិត​ដែលបាននឹងកំពុងកើត​មាន​ឡើង​ក្នុ​ង​សហគមន៍​ ជាពិសេស​​តំបន់ដែលកំពុងទទួល​រង​ផលប៉ះពាល់​ពី​គ្រប់ទម្រង់នៃ​ការអភិវឌ្ឍ និងការគ្រប់គ្រង​រដ្ឋ។​ លើសពីនេះទៅទៀត កម្មវិធី EYES បានបណ្តុះនូវសីលធម៌រស់នៅ និង​ក្រមសីលធម៌​វិជ្ជាជីវៈដល់យុវជន ដោយបងើ្កត​​បរិយាកាស​អំណោយផល​សម្រាប់​ការអប់រំ​​ដល់ពួកគេឱ្យមានមនសិកា ចេះឈឺឆ្អាលពី​បញ្ហា​សង្គម​។

CPREY

PBREY

គម្រោង CPREY បង្កីតឡើងដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួន និង​ការយល់ដឹងអំពីបញ្ហាសង្គម​របស់យុវជន​តាមរយៈ​ការចូលរួម​វគ្គបណ្តុះបណ្តាល​ស្តីពីការអភិវឌ្ឍខ្លួន​ឯង សិក្ខាសាលា​ស្តីពី​អភិបាលកិច្ចប្រ​ជាធិបតេយ្យ និងភាពជាពល​រដ្ឋ​សកម្ម វេទិកា​សាធារណៈ​នានា ​កិច្ចសន្ទនាអន្តរជំនាន់ជាមួយចាស់​ព្រឹទ្ធា​ចារ្យ​ដែលមានបទពិសោធន៍អំពីកិច្ចការសង្គម និងដំណើរ​ទស្សន​កិច្ចសិក្សា​​ទៅកាន់​តំបន់​ដែល​កំពុងរងផល​ប៉ះពាល់​​ផ្សេងៗនៅតាមសហគមន៍។

គម្រោង PBREY បង្កើតឡើងដើម្បីបង្កើនសមត្ថភាពយុវជន និងបណ្តុះនូវសីលធម៌រស់នៅ និងក្រមសីលធម៌វិជ្ជាជីវៈ​ដល់​ពួកគេក្នុងការដោះស្រាបបញ្ហាដោយសន្តិវិធី តាមរយៈការចូលរួមវគ្គសិក្ខាសាលាស្តីពីការបំប្លែង និងដោះស្រាយ​ទំនាស់   វគ្គអហិង្សាសកម្ម វគ្គការកសាងសន្តិភាពអន្តរ-ជាតិពន្ធុ និងអន្តរជំនឿ  និងវគ្គការយល់ដឹងពីប្រវត្តិសាស្រ្ត និងការផ្សះផ្សា ដោយដកស្រង់បទពិសោធន៍សំខាន់ៗនៃប្រវត្តិសាស្រ្តអតីកាលរបស់កម្ពុជាមកធ្វើការ​ឆ្លុះ​បញ្ចាំង​រៀន​សូត្រ ក៏ដូចជាបទពិសោធន៍នៃការកសាងសន្តិភាពនានាទាំងក្នុងប្រទេស និងក្នុងតំបន់។