Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

News__ព័ត៌មាន

វេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានរៀបចំវេទិការយុវជនមួយស្តីពី៖ ការធានារ៉ាប់រងសុខភាព និងនិកម្មភាពការងារសម្រាប់យុវជន នៅសណ្ឋាគាញូវយ៉ក រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ៨៦នាក់ ស្រី៤៥។ កិច្ចសន្ទនានេះដែររៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសឲ្យអ្នកចូលរួមដែលកំពុងតែសិក្សានៅឧត្តមសិក្សានានា បានយល់ដឹងអំពីសិទ្ធិក្នុងការទទួលបាននូវកិច្ចគាំពារសង្គម លើកឡើងនូវបញ្ហា និងតម្រូវការចាំបាច់របស់ពួកគេទៅកាន់អ្នកពាក់ព័ន្ធ ជាពិសេសក្រសួងសាម៉ីដែលត្រូវទទួលខុសត្រូវផ្នែកនេះផ្ទាល់តែម្តងតាមរយៈមន្ត្រីជំនាញដែលជាវាគ្មិននៅក្នងកម្មវិធី ដើម្បីឱ្យគាត់មានលទ្ធភាពក្នុងការពាំនាំនូវតម្រូវការរបស់យុវជនទាំងនេះទៅដល់ថ្នាក់ដឹកនាំ និងទាមទារឱ្យរដ្ឋាភិបាលបំពេញនូវចន្លោះខ្វះខាតនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលពួកគេមិនត្រូវបានរាប់បញ្ចូល...
Read More

កិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”

នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន បានរៀបចំកិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”។ វេទិការណ៍នេះដែរគឺជាការរៀបចំអោយមានការជួបគ្នារវាងអ្នកទទួលខុសត្រូវ នឹងតួរនាទីរបស់យុវជនក្នុងការបញ្ជ្រៀបនូវចំនេះដឹងផ្សេងៗទាក់ទងជាមួយនឹងសិទ្ធទទួលបានការងារ និងគន្លឹះនៃការចៀសវាងពីការរំលោភសិទ្ធិ ពីសំណាកនិយោជក(ថៅកែ)ក្នុងពេលបំពេញការងារ។ នៅក្នុងវេទិការនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាកវាគ្មិនសំខានៗដូចជា៖ លោក តាន់ វិសាល ៖ អ្នកសម្របសម្រួលកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ Oxfam អ្នកស្រី៖ អ៊ូ...
Read More

វេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century)

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅពឹ្រកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បាន រៀបចំវេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century) នៅ សាលាអន្តរជាតិអន្តរទ្វីប អាមេរិកាំង (AIS) ដោយមានព្រះសង្ឃ និងយុវជនប្រមាណ៣០០...
Read More

YRDPរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលភាសារអេអាយអាយ (AII)ដោយមានអ្នកចូលរួមសរុបចំនួន ១៨៨នាក់ ក្នុងនោះមានស្រីចំនួន ៩៩នាក់មកពីខេត្តបាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។ វេទិកានេះធ្វើទ្បើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជនក្នុងការឈ្វេងយល់ពីការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយក្នុងសង្គម និងឥទ្ធិពលនយោបាយទៅលើយុវជន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនរបស់ពួកគេក្នុងទីផ្សារការងារ...
Read More

YRDP រៀបចំកម្មវិធីដាំដើមឈើនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ កម្រោងចលនាយុវជនសម្រាប់និរន្តរភាពបរិស្ថាន នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានរៀបចំកម្មវិធីសាលាបៃតង ក្រោមប្រធានបទ “សាលារៀនស្អាត បរិស្ថានបៃតង” ក្នុងវិទ្យាល័យហ៊ុនសែនបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានគោលបំណង លើកកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងជម្រុញអោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងការកាត់បន្ថយហេតុនៃការប្រែប្រួលអាកាសធាតុ និងធ្វើអោយបរិស្ថានសាលាស្អាត...
Read More

Watch Videos__សូមទស្សនាវីដេអូ

Watch Videos__សូមទស្សនាវីដេអូ

Current Donor


Former Donor