វេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century)
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅពឹ្រកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បាន រៀបចំវេទិកាយុវជនស្តីពី ជំនាញអានសតវត្សរ៍ទី២១ (Reading Skills in the 21st Century) នៅ សាលាអន្តរជាតិអន្តរទ្វីប អាមេរិកាំង (AIS) ដោយមានព្រះសង្ឃ និងយុវជនប្រមាណ៣០០ អង្គ/នាក់ចូលរួម ។
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីបង្កើនចំណេះដឹងដល់យុវជនអំពីជំនាញអាន នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា និងយន្តការសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព្រម ទាំងផ្តល់ឱកាសឲ្យយុវជនលើកឡើងពីបញ្ហានៅពេលអាន វិភាគ ឬក៏សរសេរ ។
តាមរយៈការចែករម្លែកបទពិសោធន៍របស់វាគ្មិនជំនាញផ្នែកអប់រំ និងអំណានចំនួនពីររូបគឺ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ. គួច និងលោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមប្រចាំកាសែតភ្នំពេញប៉ុស្តិ៍ និងជាអ្នកស្រាវជ្រាវសុខភាពសាធារណៈ វេទិកានេះរំពឹង ថាអាចជួយរួមចំណែកក្នុងការបណ្តុះទម្លាប់អាន លើកកំពស់វប្បធម៌អាន កសាងសមត្ថភាព អានរបស់យុវជនប្រកបដោយប្រសិទ្ធភាព បង្កើនចំណេះដឹងយុវជន ក្នុងការវិភាគ និង សមត្ថភាពឆ្លុះបញ្ចាំងនៅពេលអាន ព្រមទាំងលើកទឹកចិត្តយុវជនបង្កើត វប្បធម៌នៃការចែករម្លែកតាមរយៈការជជែកវិភាគ ឬការសរសេរ ៕













