Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

កិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”

នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ អង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន បានរៀបចំកិច្ចសន្ទនាយុវជនស្តីពី “បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់យុវជន”។

វេទិការណ៍នេះដែរគឺជាការរៀបចំអោយមានការជួបគ្នារវាងអ្នកទទួលខុសត្រូវ នឹងតួរនាទីរបស់យុវជនក្នុងការបញ្ជ្រៀបនូវចំនេះដឹងផ្សេងៗទាក់ទងជាមួយនឹងសិទ្ធទទួលបានការងារ និងគន្លឹះនៃការចៀសវាងពីការរំលោភសិទ្ធិ ពីសំណាកនិយោជក(ថៅកែ)ក្នុងពេលបំពេញការងារ។

នៅក្នុងវេទិការនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាកវាគ្មិនសំខានៗដូចជា៖

  • លោក តាន់ វិសាល ៖ អ្នកសម្របសម្រួលកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ Oxfam
  • អ្នកស្រី៖ អ៊ូ ទេពផល្លីន៖ ប្រធាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
  • លោក ចាយ សំណាង៖ តំណាងបេឡាជាតិរបបសន្តិសុខសង្គម

គោលបំណងនៃការរៀបចំគឺ ដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម ពិសេសយុវជនដែលកំពុងសិក្សា មានឱកាសស្វែងយល់បន្ថែមអំពីគោលនយោបាយថ្មីៗ និងអត្ថប្រយោជន៍នៃ ប.ស.ស ហើយក៏មានសិទ្ធិលើកឡើងនូវតម្រូវការរបស់ពួកគេដល់ថ្នាក់ដឹកនាំ  ដើម្បីធានាសិទ្ធិទទួលបានកិច្ចគាំពារសង្គមដល់និយោជិត និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមាននៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

កិច្ចសន្ទនានេះ មានអ្នកចូលរួមសរុបចំនួន ១១៨នាក់ ស្ត្រី ៦៤នាក់ ដែលជានយោជិត មកពីបណ្តាក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន កន្លែងកំសាន្ត និងស្ថាប័ននានា រួមទាំងយុជនដែលកំពុងសិក្សាផងដែរ។

 

Leave a Reply