Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

កិច្ចសន្ទនាយុវជនមួយស្តីពី “អត្ថន័យនៃថ្ងៃ៧មករា”

អង្គការកម្មវីធីអភិវឌ្ឍធនធានយុវជន បានរៀបចំកិច្ចសន្ទនាយុវជនមួយស្តីពី​“អត្ថន័យនៃថ្ងៃ៧មករា” នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៧:៣0 ព្រឹក ដល់ ១១:៣០ ព្រឹក នៅ Le Grand Palais Boutique Hotel ដោយមានអ្នកចូលរួមចំនួន ២៩ នាក់ ស្រីចំនួន​១៥។  យើងក៏មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន២រួបគឺ លោកបណ្ឌិត ឡៅ ម៉ុងហៃ  ជាអ្នកវិភាគកិច្ចការសង្គម និងនយោបាយ និងលោក យ៉ុង ហេង ជានិស្សិតផ្នែកនយោបាយ និងទំនាក់ទំនងការបរទេស។

កម្មវីធីនេះមានគោលបំណងផ្តល់ឱកាសដល់យុវជនរៀនសូត្រពីជ្រុងផ្សេងគ្នានៃតថភាពពិតនៃប្រវត្តិសាស្ត្រ តាមរយៈការគិតពិចារណាស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីទស្សនផ្សេងគ្នានៃថ្ងៃ៧មករា ដើម្បីឱ្យក្លាយជាពលរដ្ឋសកម្មក្នុងការចូលរួមបញ្ឈប់វប្បធម៌បែកបាក់ក្នុងសង្គមប្រកបដោយសន្តិភាព និងយុត្តិធម៌។

Leave a Reply