Switch Language:
Phone: (855-23) 88 01 94 Email: info@yrdp.org Maps:

(ភាសាខ្មែរ) YRDPរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ

Sorry, this entry is only available in ភាសាខ្មែរ. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរៀបចំកម្មវិធីវេទិកាយុវជន ក្រោមប្រធានបទស្តីអំពី ការវិវត្តន៍ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នទៅលើយុវជនក្នុងទីផ្សារការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលភាសារអេអាយអាយ (AII)ដោយមានអ្នកចូលរួមសរុបចំនួន ១៨៨នាក់ ក្នុងនោះមានស្រីចំនួន ៩៩នាក់មកពីខេត្តបាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។ វេទិកានេះធ្វើទ្បើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជនក្នុងការឈ្វេងយល់ពីការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយក្នុងសង្គម និងឥទ្ធិពលនយោបាយទៅលើយុវជន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនរបស់ពួកគេក្នុងទីផ្សារការងារ ។

កម្មវិធីនេះក៏មានការអញ្ចើញចូលរួមពីវាគ្មិនកិត្តិយសចំនួនបីរូបផងដែរ រួមមានលោកមឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ច័ន្ទ សុផល់ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងលោក បុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង។ លោក មឿន តុលា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា( EBA) ដែលជាបញ្ហាក្តៅគគុក និងជាចំណុចរសើបបំផុតនៃនយោបាយប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ លោកថានេះគីជាបញ្ហាមួយដែលយុវជនគួរតែតាមដាន និងយកចិត្តទុកដាក់ ព្រោះថាវានឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់គ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ក៏ដូចជាអាចជះឥទិ្ធពលមកដល់ទីផ្សារការងាររបស់យុវជន ។ លោកបានសម្តែងជាមតិនិងការក្រើនរំលឹកដាស់តឿនគំនិតយុវជនថា “យើងត្រូវតែខិតខំរៀនសូត្រក្នុងការបង្កើតការងារឲ្យបានច្រើន មិនមែនរៀនដើម្បីធ្វើការនោះទេ” ។

ចំណែក លោក ច័ន្ទ សុផល យល់ថា បើសិនកម្ពុជាត្រូវបានដកហូតប្រព័ន្ធអនុគ្រោះពន្ធនោះ នឹងធ្វើឲ្យអោយក្រុមហ៊ុនមួយចំនួនជាពិសេសវិស័យកាត់ដេរអាចលែងដំណើរការ ហើយក៏បណ្ដាលឲ្យកម្មករជាច្រើននាក់ត្រូវអត់ការងារធ្វើ ដែលរាំងស្ទះធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។

សម្រាប់យុវជនហាក់ដូចជាចាប់អារម្មណ៍លើការលើកឡើងមួយរបស់ លោក បុង ដែត ដែលបានយល់ឃើញថា ទីផ្សារការងាររបស់យុវជននៅតែចង្អៀត ហើយចោទជាសំនួរ មួយទៅកាន់រាជរដ្ឋាភិបាលអំពីការអភិវឌ្ឍខាងផ្នែកកសិកម្មឲ្យកាន់តែមានសក្ដានុពលខ្លាំងសម្រាប់យុវជន ព្រោះថាប្រទេសកម្ពុជាយើងជាប្រទេសមួយដែលពឹងផ្អែកលើវិស័យ កសិកម្ម ។
ក្នុងកំឡុងពេលកម្មវិធី យុវជនចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ការងារដែលខ្លួនធ្វើខុសពីជំនាញដែលបានរៀន សិទ្ធិក្នុងការបញ្ចេញមតិក្នុងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន និងផលប៉ះពាល់នៃបរិយាកាសនយោបាយថ្មីៗនេះ ។ យុវជនបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សានេះ ជាពិសេសមានអ្នកចូលរួមជាច្រើននាក់ សួរសំនួរទៅកាន់គណៈវាគ្មិនទាំង៣។
ក្រោយពីបានស្តាប់នូវការបកស្រាយរបស់វាគ្មិន យុវជនភាគច្រើនមើលឃើញថាស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន អាចធ្វើឲ្យទីផ្សារការងាររបស់ពួកគេមានស្ថានភាពមិនល្អ ។ យុវជនសំណូមពរ ចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះឲ្យបានច្រើននៅតាមបណ្ដាខេត្តនានា ដោយហេតុថាអ្នកដែលរស់នៅតាមខេត្ដមានឱកាសតិចតួច ក្នុងការទទួលបានព័ត៌មាន ហើយពេលដែលមានឱកាសលើកក្រោយ គាត់ចង់រៀនពីប្រធានបទល្អៗបែបនេះទៀត ៕

 

 

Leave a Reply